ពិធីសម្ពោធជាផ្លូវការ ការដាក់លក់ផលិតផលខ្មែរនៅតាមបណ្តាស្ថានីយប្រេងឥន្ធនៈភីធីធី (៦ មេសា ២០២៥)






















អបអរសាទរពិធីសម្ពោធជាផ្លូវការ ការដាក់លក់ផលិតផលខ្មែរនៅតាមបណ្តាស្ថានីយប្រេងឥន្ធនៈភីធីធី ដែលជាកិច្ចសហការរវាង ក្រសួងពាណិជ្ជកម្ម និងក្រុមហ៊ុន ភីធីធី (ខេមបូឌា) ប្រព្រឹត្តឡើងនៅព្រឹកថ្ងៃអាទិត្យ ៦កើត ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៥ នៅស្ថានីយប្រេងឥន្ធនៈភីធីធី ផ្តៅជុំ២ ខេត្តកំពង់ចាម ក្រោមអធិបតីភាពឯកឧត្តម កឹម ស៊ីថន រដ្ឋលេខាធិការប្រចាំការ និងជាតំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ក្នុងគោលបំណងជំរុញឲ្យមានទីផ្សារសម្បូរបែប លើកកម្ពស់លើការប្រើប្រាស់ផលិតផលក្នុងស្រុក បង្កើតឱកាសធុរកិច្ចដោយផ្តល់ឲ្យនូវម្ចាស់អាជីវកម្មខ្នាតតូច ប្រជាកសិករ សិប្បករ ដែលរស់នៅជុំវិញតំបន់ដែលមានស្ថានីយប្រេងឥន្ធនៈ ភីធីធី អាចចូលមកតាំងបង្ហាញ និងលក់ផលិតផលរបស់ខ្លួន ព្រមទាំងផលិតផលប្រចាំនៅក្នុងស្រុកឬតំបន់របស់ពួកគេ ទៅកាន់អតិថិជនដែលបានចូលមកប្រើប្រាស់សេវាកម្មផ្សេងៗ នៅក្នុងស្ថានីយប្រេងឥន្ធនៈ ភីធីធី ។
