News & Activity

ពិធីអនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហការជំរុញ និងបង្កើនការលក់ផលិតផលខ្មែរ នៅតាមបណ្តាស្ថានីយប្រេងឥន្ធនៈ ភីធីធី


17 January 2025

នាព្រឹក ថ្ងៃសុក្រ ៤រោច ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥ ក្រសួងពាណិជ្ជកម្ម និង ក្រុមហ៊ុន ភីធីធី (ខេមបូឌា) បានចុះអនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហការជំរុញ និងបង្កើនការលក់ផលិតផលខ្មែរ នៅតាមបណ្តាស្ថានីយប្រេងឥន្ធនៈ ភីធីធី ដែលប្រព្រឹត្តទៅនៅទីស្ដីការក្រសួងពាណិជ្ជកម្មក្រោមអធិបតីភាពលោកជំទាវ ចម និមល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ក្នុងគោលបំណងជំរុញឲ្យមានទីផ្សារសម្បូរបែប លើកកម្ពស់លើការប្រើប្រាស់ផលិតផលក្នុងស្រុក បង្កើតឱកាសធុរកិច្ចដោយផ្តល់ឲ្យនូវម្ចាស់អាជីវកម្មខ្នាតតូច ប្រជាកសិករ សិប្បករ ដែលរស់នៅជុំវិញតំបន់ដែលមានស្ថានីយប្រេងឥន្ធនៈ ភីធីធី អាចចូលមកតាំងបង្ហាញ និងលក់ផលិតផលរបស់ខ្លួន ព្រមទាំងផលិតផលប្រចាំនៅក្នុងស្រុកឬតំបន់របស់ពួកគេ ទៅកាន់អតិថិជនដែលបានចូលមកប្រើប្រាស់សេវាកម្មផ្សេងៗ នៅក្នុងស្ថានីយប្រេងឥន្ធនៈ ភីធីធី ដោយមិនគិតថ្លៃជួលទីតាំង និងបង់ថ្លៃសេវាផ្សេងៗឡើយ ។